khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខអាជ្ញាធរសង្កាត់ព្រែកលៀប ដើម្បីជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចនៃសង្កាត់ទាំងបី បន្តចូលរួមក្នុងការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃ០១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខអាជ្ញាធរសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចនៃសង្កាត់ទាំងបី បន្តចូលរួមក្នុងការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)។

     

    ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបាននាំយកអំណោយជាសម្ភារ និងថវិកាប្រគល់ជូនសង្កាត់នីមួយៗ ដោយក្នុងមួយសង្កាត់ទទួលបាន៖ អង្ករ ១ តោន ឆៃប៉ូវ២០០kg ម៉ាសក្រម៉ាចំនួន ៣០០ម៉ាស និងថវិកាចំនួន០៤លានរៀល ដើម្បីទុកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសអ្នកដែលរងគ្រោះដោយសារវិបត្តិនៃជំងឺកូវីដ-១៩៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក